កំពុងជាប់គាំង! លោក ត្រាំ បង្ហាញសញ្ញាថាពន្ធគយរវាងអាមេរិក និងចិនអាចនឹងឈានដល់ទីបញ្ចប់ លើកលែងតែរបស់១
Khunna - ឃុនណា
APRIL 18 2025
ឱកាស
962 views
2 mins read

លោក ត្រាំ បង្ហាញសញ្ញាថា ពន្ធគយតបតវិញរវាងអាមេរិក និងចិន អាចឈានដល់ទីបញ្ចប់ តែកិច្ចព្រមព្រៀងកម្មវិធី TikTok នៅជាប់គាំងនូវឡើយ។ 

Us Versus China Shutterstock Akarat Phasura

យោងតាមប្រភពសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញានៅថ្ងៃព្រហស្បតិ៍ថា ការដំឡើងពន្ធគយតបតវិញរវាងអាមេរិក និងចិន ដែលធ្វើឱ្យទីផ្សារមានការភ្ញាក់ផ្អើល អាចឈានដល់ទីបញ្ចប់ ហើយកិច្ចព្រមព្រៀងជុំវិញជោគវាសនានៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok អាចត្រូវរង់ចាំបន្តទៀត មានន័យថាលើកលែងកម្មវិធី TikTok មួយមិនទាន់សម្រួលជាមួយចិនបាននោះទេ។

លោក ត្រាំ បាននិយយាថា "ខ្ញុំមិនចង់ឱ្យពួកគេឡើងពន្ធខ្ពស់ជាងនេះទេ" លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានអំពីពន្ធគយនៅសេតវិមានថា "ដូច្នេះ ខ្ញុំប្រហែលជាមិនចង់ឡើងខ្ពស់ជាងនេះ ឬខ្ញុំប្រហែលជាមិនចង់ឡើងដល់កម្រិតពេកនោះទេ ខ្ញុំប្រហែលជាចង់ចុះមកតិចជាងនេះ ព្រោះអ្នកដឹងថាអ្នកចង់ឱ្យមនុស្សទិញវា ហើយនៅចំណុចជាក់លាក់មួយ មនុស្សអាចនឹងមិនព្រមទិញវាវិញនោះទេ" ។ ការអត្ថាធិប្បាយរបស់លោក ត្រាំ បានបង្ហាញបន្ថែមទៀតអំពីចំណង់ដែលថយចុះសម្រាប់ការដំឡើងពន្ធគយទូទៅយ៉ាងខ្លាំងលើប្រទេសរាប់សិប បន្ទាប់ពីទីផ្សារមានប្រតិកម្មយ៉ាងខ្លាំងចំពោះការដាក់ឱ្យដំណើរការនៅថ្ងៃទី 0២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។

E5 Smlhr Q275 Jewyxzl M3 Mdp D3 Q

ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បានដាក់ពន្ធគយ ១០% លើទំនិញភាគច្រើនដែលចូលក្នុងប្រទេស ប៉ុន្តែបានពន្យារពេលការអនុវត្តពន្ធគយខ្ពស់ជាងនេះ ដោយរង់ចាំការចរចា។ កាលពីសប្តាហ៍មុន ប្រទេសចិនបាននិយាយថា "នឹងមិនឆ្លើយតប" ចំពោះ "ល្បែងលេខជាមួយពន្ធគយ" ដែលជាសញ្ញារបស់ខ្លួនដែលថាអត្រាទូទៅនឹងមិនកើនឡើងបន្ថែមទៀតនោះទេ តែលោក ត្រាំ បាននិយាយថា ប្រទេសចិនបានទាក់ទងមកចាប់តាំងពីការដាក់ពន្ធគយដំបូង ហើយបានបង្ហាញសុទិដ្ឋិនិយមថាពួកគេអាចឈានដល់កិច្ចព្រមព្រៀងមួយ ខណៈដែលភាគីទាំងពីរបានទាក់ទងគ្នា ដែលអាចនាំទៅរកកិច្ចព្រមព្រៀងមួយ គឺអវត្តមាន (មិនចូលរួម) ភាគច្រើនជាចូលរួមការធ្វើកិច្ចព្រមព្រៀង។

ពេលនិយាយជាមួយអ្នកសារព័ត៌មាន លោក ត្រាំ បានបដិសេធម្តងហើយម្តងទៀតក្នុងការបញ្ជាក់លម្អិតអំពីលក្ខណៈនៃការចរចារវាងប្រទេសទាំងពីរ ឬថាតើពួកគេរួមបញ្ចូលដោយផ្ទាល់ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែរឬទេ។ លោក ត្រាំ បានពន្យារពេលម្តងហើយម្តងទៀតនូវកាលកំណត់ផ្លូវច្បាប់សម្រាប់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន ឱ្យលក់ទ្រព្យសម្បត្តិអាមេរិកនៃកម្មវិធីវីដេអូខ្លី (TikTok) ដែលប្រើប្រាស់ដោយជនជាតិអាមេរិកជាង ១៧០ លាននាក់។ នៅថ្ងៃព្រហស្បតិ៍ លោកបាននិយាយថាកិច្ចព្រមព្រៀងបំបែកក្រុមហ៊ុនទំនងជានឹងរង់ចាំរហូតដល់បញ្ហាពាណិជ្ជកម្មត្រូវបានដោះស្រាយ។

170407094949 01 Donald Trump Xi Jinping 0406

ជាចុងក្រោយលោក ត្រាំ បាននិយាយថា "យើងមានកិច្ចព្រមព្រៀងសម្រាប់ TikTok ប៉ុន្តែវានឹងត្រូវស្ថិតក្រោមប្រទេសចិន ដូច្នេះយើងនឹងពន្យារពេលកិច្ចព្រមព្រៀងរហូតដល់រឿងនេះដំណើរការទៅតាមណាវិធីមួយ ឬវិធីផ្សេងទៀត" ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia