មុខងារ "Least interacted with" គឺជាឧបករណ៍ដ៏វៃឆ្លាតមួយរបស់ Facebook ក្នុងការជួយយើង “បោសសម្អាត” បញ្ជីមិត្តភក្តិឱ្យកាន់តែមានគុណភាព។ មុខងារផ្លូវការនៅលើកម្មវិធី Facebook លើទូរស័ព្ទមួយនេះ នឹងជួយសម្រួលដល់ការឆែកមើលថែ តើមិត្តភក្តិរូបណាខ្លះដែលមិនដែលចុច Like ឬ Comment លើប្រកាសរបស់យើងសោះ ក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។

មុខងារនេះអាចផ្តោតទៅលើអាខោនដែលគេទុកចោលគ្មានអ្នកលេង ឬគេទៅលេងអាខោនផ្សេងជាដើម។ ការចុច Unfriend ឬ មិន Unfriend ជាចម្រើសរបស់អ្នកទាំងអស់គ្នាប៉ុណ្ណោះ។
របៀបលុបមិត្តភក្តិដែលមិនសូវមានអន្តរកម្ម (Unfriend Least Interacted)៖
ជំហានទី ១៖ ចូលទៅកាន់បញ្ជីមិត្តភក្តិ
- ចូលទៅកាន់ Profile ផ្ទាល់ខ្លួនរបស់អ្នក
- អូសចុះក្រោម រួចចុចលើពាក្យ "See all friends" (មើលមិត្តភក្តិទាំងអស់)
- នៅជ្រុងខាងស្តាំ ផ្នែកខាងលើនៃបញ្ជីឈ្មោះមិត្តភក្តិ អ្នកនឹងឃើញពាក្យថា "Manage" សូមចុចលើវា

ជំហានទី ២៖ ជ្រើសរើសក្រុមគោលដៅ
- បន្ទាប់ពីចុច Manage រួច វានឹងលោតចេញនូវ Categories ផ្សេងៗ
- ជ្រើសរើសយកពាក្យថា "Least interacted with" (អ្នកដែលមានអន្តរកម្មតិចតួចបំផុត)។ ត្រង់ចំណុចនេះ Facebook នឹងបង្ហាញបញ្ជីឈ្មោះអ្នកដែលមិនដែលទាក់ទងជាមួយអ្នកក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។

ជំហានទី ៣៖ Select Multiple
- ប្រសិនបើអ្នកចង់លុបម្តងម្នាក់ៗ អ្នកអាចចុចប៊ូតុង "Unfriend" នៅពីមុខឈ្មោះនីមួយៗបានភ្លាមៗ
- ប៉ុន្តែបើចង់លឿន អ្នកត្រូវចុចលើពាក្យ "Select multiple" នៅខាងលើ
- បន្ទាប់មក គ្រាន់តែធ្វើការ Tick (គ្រីស) លើឈ្មោះអាខោនដែលអ្នកចង់លុបចេញ
- ជាចុងក្រោយ ចុចប៊ូតុង "Unfriend" ពណ៌ខៀវនៅខាងក្រោម រួចចុចបញ្ជាក់ជាការស្រេច។
