ជិតដល់ពេលហើយ! អាមេរិក បើកផ្លូវឱ្យ Taxi ហោះ និងយន្តហោះលឿនជាងសំឡេង ដាក់លក់លើទីផ្សារ
Khunna - ឃុនណា
JULY 22 2026
នវានុវត្តន៍
21 views
1 min read

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិក (FAA) បានប្រកាសពីការខិតខំប្រឹងប្រែងជួយដល់ឧស្សាហកម្មអាកាសចរណ៍ក្នុងការដាក់ឱ្យប្រើប្រាស់យន្តហោះតាក់ស៊ីអាកាស (Air Taxis) យន្តហោះល្បឿនលឿនជាងសំឡេងការកើនឡើងនៃការបាញ់រ៉ុក្កែតអវកាស និងការវាតទីនៃប្រតិបត្តិការដ្រូន ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃអាកាសចរណ៍ជំនាន់ក្រោយ។

27 J5 Bn J6 Vn L2 Xnjquhod I3 Da T4

លោក Chris Rocheleau អនុប្រធាន FAA បានថ្លែងក្នុងពិព័រណ៍អាកាសចរណ៍ Farnborough ថា ស្ថាប័នរបស់លោកកំពុងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការផ្តល់វិញ្ញាបនបត្រ និងបទប្បញ្ញត្តិនានា ដោយចៀសវាងការដាក់កំហិតខ្លាំងពេកលើស្តង់ដារ ដើម្បីទុកលំហឱ្យវិស័យឯកជនជាអ្នករញ៉ែរញ៉ៃ និងជំរុញការបង្កើតថ្មី។ លើសពីនេះ កម្មវិធីសាកល្បងដែលបានបង្កើតឡើងកាលពីឆ្នាំមុន ជាមួយនឹងក្រុមហ៊ុនដៃគូចំនួន ៨ ក្នុងរដ្ឋចំនួន ២៦ នឹងផ្តល់ទិន្នន័យសំខាន់ៗដើម្បីគាំទ្រដល់ការផ្តល់វិញ្ញាបនបត្រទាំងនោះ។

គោលដៅចម្បងនៃកម្មវិធីនេះ គឺដើម្បីនាំយកបច្ចេកវិទ្យា និងយន្តហោះម៉ូដែលថ្មីៗ ចូលទៅក្នុងប្រព័ន្ធអាកាសចរណ៍ជាតិដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ ក្រុមហ៊ុនតាក់ស៊ីអាកាសជាច្រើនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ ដើម្បីទទួលបានការអនុម័ត និងធ្វើអាជីវកម្មលើប្រភេទយន្តហោះអគ្គិសនីចុះចត-ហោះឡើងក្នុងទិសឈរ (eVTOL) ក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរក្នុងក្រុងដែលលឿនជាងមុន និងមានចីរភាព។

4 Q X4 B3 Ghrvnqjipv U6 Ogzukfym

លោក Adam Goldstein អគ្គនាយកក្រុមហ៊ុន Archer Aviation បានប្រៀបធៀបការដាក់ឱ្យប្រើប្រាស់យន្តហោះ eVTOL ទៅនឹងដំណើរការរីកចម្រើននៃរថយន្តបើកបរដោយស្វ័យប្រវត្តិ Waymo របស់ក្រុមហ៊ុន Google។ លោកបានបន្ថែមថា កម្មវិធីសាកល្បងរបស់ FAA អនុញ្ញាតឱ្យឧស្សាហកម្មនេះអាចដំណើរការសាកល្បងក្នុងក្រុងមួយចំនួនជាជំហានៗ ដើម្បីកែតម្រូវ និងដោះស្រាយបញ្ហាបច្ចេកទេសដែលកើតមានឡើង។

ទន្ទឹមនឹងនេះ នៅក្នុងខែមិថុនា ស្ថាប័ន FAA បានស្នើច្បាប់ដំបូងក្នុងចំណោមច្បាប់ទាំងពីរ ដែលចាំបាច់ត្រូវលុបចោលបម្រាមតាំងពីឆ្នាំ ១៩៧៣ លើការហោះហើរល្បឿនលឿនជាងសំឡេងលើដែនដីគោក។ អាជ្ញាធរមានផែនការស្នើច្បាប់ទីពីរដើម្បីកំណត់កម្រិតសំឡេងដែលអាជ្ញាធរអាចទទួលយកបានសម្រាប់ការហោះឡើង ការចុះចត និងការហោះហើរល្បឿនលឿន ដោយរំពឹងថានឹងបញ្ចប់ច្បាប់ទាំងពីរនេះត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ ដើម្បីជំនួសច្បាប់ចាស់ដែលហួសសម័យ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia