ការបាត់បង់ ឬត្រូវគេលួច អាខោន Facebook នឹងលែងជាហានិភ័យទៀតហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Meta បានអាប់ដេតមុខងារសុវត្ថិភាពថ្មីមួយមានឈ្មោះថា «Verification Selfie» នៅក្នុងផ្នែក Login & Recovery ដើម្បីជួយការពារ និងស្ដារគណនីរបស់អ្នកប្រើប្រាស់ឱ្យកាន់តែមានទំនុកចិត្ត និងឆាប់រហ័ស។

- ទាញយក អាខោន មកវិញបានរហ័ស៖ នៅពេលអ្នកភ្លេចពាក្យសម្ងាត់ ឬត្រូវគេលួច អាខោន អ្នកមិនបាច់រង់ចាំពិនិត្យឯកសារអត្តសញ្ញាណប័ណ្ណច្រើនថ្ងៃដូចមុនទៀតទេ។ គ្រាន់តែថតវីដេអូ ឬរូប Selfie ស្កែនផ្ទៃមុខ ប្រព័ន្ធ AI នឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកភ្លាមៗ។
- ការពារការក្លែងបន្លំ (Anti-Hack)៖ មុខងារនេះបង្កើតឡើងដើម្បីទប់ស្កាត់ បុគ្គលខិលខូច ឬ Bot ក្លែងក្លាយ មិនឱ្យងាយស្រួលចូលទៅកាន់កាប់ ឬបន្លំធ្វើជាម្ចាស់ អាខោន របស់អ្នកបានឡើយ។
- បង្កើនសុវត្ថិភាពទ្វេដង៖ វាជាស្រទាប់ការពារបន្ថែមពីលើការប្រើ Password និងលេខទូរស័ព្ទ ដែលធ្វើឱ្យ អាខោន របស់អ្នកកាន់តែមានសុវត្ថិភាពខ្ពស់។

ដើម្បីចូលទៅកំណត់មុខងារ Verification Selfie ឱ្យឃើញនៅលើ Facebook របស់អ្នក សូមអនុវត្តតាមវិធីខាងក្រោមនេះ៖
- បើកកម្មវិធី Facebook ចុចលើរូប Menu រួចជ្រើសរើស Settings & Privacy, បន្ទាប់មកចុចលើ Settings
- រួចចុចលើ Accounts Center ដោយជ្រើសរើសយក Password and Security
- បន្ទាប់មកទៀតចុចលើ Verification selfie
- ជ្រើសរើស អាខោន (Select Account)៖ ប្រសិនបើអ្នកមានភ្ជាប់ Facebook និង Instagram រួមគ្នា វានឹងឱ្យអ្នកជ្រើសរើស អាខោន ណាមួយដែលអ្នកចង់កំណត់
- Facebook នឹងបង្ហាញការណែនាំខ្លីៗអំពីរបៀបថត ដូចជា៖ ត្រូវនៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់, កុំពាក់វ៉ែនតាខ្មៅ ឬមួក និងម៉ាសបាំងមុខជាដើម
- បន្ទាប់មកចុចពាក្យ Allow ឬ Continue ដើម្បីឱ្យ Facebook អាចប្រកើកាមេរ៉ាទូរស័ព្ទរបស់អ្នកបាន
- ធ្វើតាមសញ្ញាព្រួញនៅលើអេក្រង់ ឧទាហរណ៍៖ ងាកមុខទៅឆ្វេង ទៅស្តាំ ងើយឡើងលើ ឬឱនចុះក្រោម ដើម្បីឱ្យ AI ថតយកប្លង់មុខរបស់អ្នកបាន ៣៦០ ដឺក្រេ។
- នៅពេលថតរួចរាល់ ចុច Submit ឬ Done ជាការស្រេច។


