ឆ្លៀតរកចំណូលថែម! អ្នកមិនទាន់ចេះផលិតវីដេអូតាមទូរស័ព្ទមកយកមេរៀនហ្រ្វី ខណៈនេះជារបៀបយក
Khunna - ឃុនណា
AUGUST 6 2025
ឱកាស
11.7 K views
1 min read

ជាទូទៅការរៀនកាត់តវីដេអូដោយខ្លួនឯងតាមទូរស័ព្ទដៃគឺជារឿងមួយដែលអ្នកចាំបាច់ត្រូវចេះប្រសិនបើអ្នកចូលចិត្តកាត់តវីដេអូខ្លីៗ និងពិសេសសម្រាប់អ្នកដែលចង់ចេះរកចំណូលតាមអនឡានដូចជាយូធូប ហ្វេសប៊ុក តិកតុកជាដើម។

02 F8w M N7 Yml6gzi TS Zbckum 1

ដូច្នេះអ្នកទាំងអស់គ្នាអាចមកយកមេរៀនកាត់តវីដេអូដោយឥតគិតថ្លៃ​ ក្នុងកម្មវិធីពិព័រណ៍សៀវភៅ និងការងារ មិនត្រឹមតែប៉ុណ្ណោះក៏មានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ។

ជួបគ្នានៅថ្ងៃទី ០៦-០៧ កញ្ញា ឆ្នាំ ២០២៥ ក្នុងបរិវេណផ្សារទំនើបជីបម៉ុង ២៧១ មេហ្កាម៉ល។

របៀបយកមេរៀនកាត់តវីដេអូឥតគិតថ្លៃ៖ អ្នកទាំងអស់គ្នាគ្រាន់តែចូលរួមកម្មវីធីនៅថ្ងៃទី ០៦-០៧ កញ្ញា និងមកស្កេនយកមេរៀននៅខាងមុខឆាកនៃកម្មពិធីជាការស្រេច ដោយក្នុង១នាក់បានតែ១រង្វាន់តែប៉ុណ្ណោះ។ កម្មពិធីចាប់ផ្តើមពីម៉ោង ៩:៣០នាទី ព្រឹកដល់ម៉ោង ៥ល្ងាច (ទាំង២ថ្ងៃ)។ 

Photo 2025 08 06 15 24 40

ចូលរួមដោយសេរីក្នុងកម្មពិធីពិព័រណ៍សៀវភៅ & ការងារ លើកទី២

អត្ថប្រយោជន៍នៃការចូលរួមក្នុងពិព័រណ៍អាជីវកម្ម ៖

  • ទទួលបានមេរៀនផលិតវីដេអូឥតគិតថ្លៃ ៣០០០អ្នក
  • ស្ដាប់ការចែករំលែករបស់អ្នកនិពន្ធ និងអ្នកជំនាញទីផ្សារការងារ
  • ទិញសៀវភៅបញ្ចុះតម្លៃ ទាំងសៀវភៅខ្មែរ និងបរទេស
  • មានឱកាសការងាររាប់ម៉ឺនកន្លែង នៅចាំលោកអ្នក
  • សម្រាប់អ្នកកំពុងរកការងារ អាចកាន់ CV មកសម្ភាសន៍ផ្ទាល់បាន
  • ការបរិច្ចាគសៀវភៅកាន់អ្នកពុំមានលទ្ធភាព និងទស្សនាការសម្ដែងសិល្ប:ផ្សេងៗ...។

473164479 122174552132124180 3102687177651192905 N

473316721 122174552000124180 6578563242107923735 N

សូមចូលរួមឲ្យបានច្រើនកុះករ ជាពិសេស យុវជន ឬម្ចាស់អាជីវកម្ម ដែលកំពុងមានបំណងចង់សិក្សាស្វែងយល់ពីសៀវភៅថ្មីៗ គំនិតច្នៃប្រឌិត ក្នុងពិព័រណ៍សៀវភៅ និងការងារលើកទី២នេះ ជាឱកាសដ៏ល្អ សម្រាប់ការបង្កើតទំនាក់ទំនងរវាងលោកអ្នក និងអ្នកនិពន្ធ ឬអ្នកជំនាញទីផ្សារការងារ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia