កម្ពុជា-ចិន បើកទំព័រថ្មីនៃប្រព័ន្ធទូទាត់! Weixin Pay អាចស្កេន KHQR នៅកម្ពុជាបានហើយ
Khunna - ឃុនណា
AUGUST 19 2026
ឌីជីថល
37 views
1 min read

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ដំណាក់កាលទី១៖ កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេនខេអេចឃ្យូអរកូតនៅកម្ពុជា) នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន។

777824931 1396134372660370 8914639379529926197 N

តាមរយៈការតភ្ជាប់ដំណាក់កាលទី១នេះ អ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេសភ្ញៀវទេសចរចិន អាចស្កេនទូទាត់តាម ខេអេចឃ្យូអរកូត បានយ៉ាងងាយស្រួលនៅតាមហាង និងអាជីវកម្មនានា សម្រាប់ការទិញទំនិញ ទទួលទានអាហារ ការធ្វើដំណើរ ការស្នាក់នៅ និងសកម្មភាពកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

776985215 1396134335993707 1477895805995888826 N

777800907 1396134172660390 4241670918590635868 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia