មកស្គាល់ឡាន ៣ម៉ូដែល ជិះដោយមិនភ័យរឿងអត់លុយចាក់សាំង
SOKLY - កូនផ្កាឈូក
APRIL 21 2025
យានយន្ត
19.7 K views
2 mins read

ការប្រើប្រាស់ឡានជាយានជំនិះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ មិនថាជិះទៅធ្វើការ ឬឡើងចុះខេត្តជាដើម។ ទោះបីជាការជិះឡានជួយសម្រួលយើងបានច្រើន ប៉ុន្តែប្រសិនបើយើងមានចំណូលមិនសូវខ្ពស់ទេ គួរកុំហក់លោតចំណាយហួសមាឌ អាចងាកទៅសម្លឹងឡានដែលមានតម្លៃសមរម្យ និងសន្សំសំចៃខ្ពស់ ដូចជា ៣ម៉ូដែលខាងក្រោមនេះ៖

Whats App Image 2024 05 02 at 12.45.55

ទី១-Toyota Vitz៖ ជាប្រភេទ city Car ដែលងាយស្រួលប្រើប្រាស់នៅក្នុងទីក្រុង ឬបើកបរប្រចាំថ្ងៃទៅធ្វើការ។ បើប្រើប្រាស់សម្រាប់បើកនៅក្នុងទីក្រុង Vitz ស៊ីសាំង ចន្លោះពី ៥-៦លីត្រ ក្នុង១០០គីឡូម៉ែត្រ​អាចនឹងតិច ឬច្រើនជាងហ្នឹងបន្តិចបន្តួច អាស្រ័យលើស្ថានភាពចរាចរណ៍។ ចំណែកឯតម្លៃវិញ Toyota Vitz ឆ្នាំ2007–2010 មានតម្លៃចាប់ពី 6,000$–9,300$ , ឆ្នាំ2011–2015 តម្លៃចាប់ពី 9,800$ - 13,800$ ,​ ឆ្នាំ2016–2018 អាចមានតម្លៃដល់ 21,500$

20201113173916 450e Wm

ទី២-Kia Morning៖ ជាប្រភេទកូនឡាន ដែលងាយស្រួលប្រើប្រាស់ ធន់ល្អ ហើយស៊ីសាំងតិចទៀត។ បើបើកក្នុងក្រុង Morning ស៊ីសាំងចន្លោះពី ៤-៦លីត្រ ក្នុង១០០គីឡូម៉ែត្រ អាចនឹងតិច ឬច្រើនជាងហ្នឹងបន្តិចបន្តួច អាស្រ័យលើស្ថានភាពចរាចរណ៍។ បើងាកមកមើលតម្លៃវិញគឺល្អខ្លាំងមែនទែន ឆ្នាំ2004–2010 តម្លៃចាប់ពី 3,600$–6,800$ , ឆ្នាំ2011–2012 តម្លៃចាប់ពី 6,200$ – 9,600$។

Maxresdefault

ទី៣-Toyota Prius៖ ជាឡានដែលងាយស្រួលប្រើប្រាស់ខ្លាំង ស៊ីសាំងតិច ដោយសារមានប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃបានច្រើន។ បើបើកនៅក្នុងក្រុង Prius ស៊ីសាំង សន្លោះពី ៤៥លីត្រ ក្នុង១០០គីឡូម៉ែត្រ អាចនឹងតិច ឬច្រើនជាងហ្នឹងបន្តិចបន្តួច អាស្រ័យលើស្ថានភាពចរាចរណ៍។ ចំពោះតម្លៃវិញ Toyota Prius ឆ្នាំ2006 អាចមានតម្លៃដល់ប្រមាណ 10,500$ សម្រាប់ Full-option , ឆ្នាំ2008 អាចមានតម្លៃចន្លោះពី 11,800$–12,900$ , ឆ្នាំ2012–2015 មានតម្លៃចាប់ពី 20,500$ ដល់ 24,500$ អាស្រ័យលើ Option និងស្ថានភាពឡានជាក់ស្ដែង។

ប្រសិនបើចាប់អារម្មណ៍លោកអ្នកអាច ស្វែងរកព័ត៌មានបន្ថែបបាននៅលើ Khmer24 តាមរយៈ Website: https://www.khmer24.com/ ឬតាមរយៈទូរស័ព្ទលេខ:092724724/081724724/093724724៕

Img 9247

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia