បើទោះបីជាគិតត្រឹមឆ្នាំ២០២៥នេះ Facebook បានកើនឡើងចំនួនអ្នកប្រើប្រាស់ដល់ជាង ៣ពាន់លាននាក់ ជុំវិញពិភពលោកក្តី ក៏មានប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យប្រជាជនខ្លួនប្រើប្រាស់វេទិកាទំនាក់ទំនងនេះផងដែរ។ ខាងក្រោមគឺជាប្រទេសធំៗ៣ ហាមឃាត់មិនឱ្យប្រើ Facebook៖
១-ប្រទេសចិន៖ វាមិនខុសពីកម្មវិធីមួយចំនួនរបស់អាមេរិកឡើយ Facebook ត្រូវបានបិទនៅក្នុងប្រទេសចិនតាំងពីឆ្នាំ២០០៩មកម្ល៉េះ បន្ទាប់ពីមានបញ្ហាអំពើហិង្សានៅក្នុងទីក្រុង Urumqi។ ប្រជាជនចិនទាំងអស់មិនអាចប្រើប្រាស់ Facebook បានឡើយ លុះត្រាតែប្រើ VPN។
២-ប្រទេសកូរ៉េខាងជើង៖ Facebook ត្រូវបានហាមឃាត់ជាដាច់ខាតចំពោះប្រជាជនធម្មតា មានតែអ្នកទទួលបានសិទ្ធិពិសេសពីរដ្ឋាភិបាលប៉ុណ្ណោះ ទើបអាចប្រើប្រាស់អ៊ិនធឺណិតនៅក្នុងប្រទេសកូរ៉េខាងជើងបាន។
៣-ប្រទេសអ៊ីរ៉ង់៖ Facebook ត្រូវបានបិទនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ក្រោយមានបញ្ហាបាតុកម្មនយោបាយ។
យ៉ាងណាមិញ ក្រៅពីប្រទេសធំៗទាំង៣ខាងលើ ក៏នៅមានប្រទេសមួយចំនួនទៀតដែលធ្លាប់ហាមឃាត់ និងដាក់លក្ខខណ្ឌយ៉ាងតឹងរឹងបំផុតដល់ការប្រើប្រាស់វេទិកា Facebook ក្នុងប្រទេសរបស់ខ្លួនដូចជា មីយ៉ាន់ម៉ា, រុស្ស៊ី, តួកគី, បង់ក្លាដែស, ស្រីលង្កា, ប៉ាគីស្ថាន និង អ៊ូហ្កាន់ដា ជាដើម។
សូមជម្រាបផងដែរថា នៅស្រុកខ្មែរយើងក៏មាន កម្មវិធីទំនាក់ទំនង CoolApp ដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានមុខងារជាច្រើន ងាយស្រួលសម្រាប់ការធ្វើទំនាក់ទំនងមិនថាក្នុងការងារ ឬការប្រើប្រាស់ប្រចាំថ្ងៃឡើយ។ លោកអ្នកអាចទាញយក CoolApp ទាំងតាម iOS និង Android៕