តើកំពុងមានរឿងអ្វី? ទីក្រុងចំនួន៣០ នៅប្រទេសយក្ស១នេះ បានផ្តាច់អ៊ីនធឺណិតប្រើប្រាស់ភ្លាមៗ
SOKLY - កូនផ្កាឈូក
MAY 7 2025
ឌីជីថល
2.8 K views
1 min read

អាជ្ញាធររុស្ស៊ីបានដាក់ចេញសេចក្តីសម្រេចផ្អាកសេវាអ៊ីនធឺណិតចល័តនៅក្នុង ទីក្រុងចំនួនជាង ៣០ ដោយមិនបានបញ្ជាក់កាលបរិច្ឆេទនៃការស្ដារឡើងវិញនោះឡើយ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ APA News នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៥។

បើទោះបីជាមិនមានការបញ្ជាក់ច្បាស់ពីអាជ្ញាធរថាសេវា Wi-Fi (អ៊ីនធឺណិតតាមខ្សែ LAN ឬ Fiber) ត្រូវបានផ្អាកដែរ​ឬអត់ ក៏ការផ្អាកអ៊ីនធឺណិតចល័តក្នុងកម្រិតធំបែបនេះ បានបណ្តាលឲ្យមានការរាំងស្ទះធ្ងន់ធ្ងរដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសេវាកម្មសង្គមជាច្រើនដូចជា ឈប់ដំណើរការផ្នែក ទំនាក់ទំនង និង ពាណិជ្ជកម្មអេឡិចត្រូនិក, ការងារមួយចំនួនត្រូវបានរាំងស្ទះ ឬផ្អាកទាំងស្រុង ហើយប្រជាពលរដ្ឋមិនអាចប្រើកម្មវិធីទូរស័ព្ទ Telegram, WhatsApp, Zoom និង Google Services បានឡើយ។

យ៉ាងណាមិញ បើទោះមានការចុះផ្សាយនូវព័ត៌មានជាច្រើនតាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក៏ដោយ តែអាជ្ញាធររុស្ស៊ីមិនទាន់ធ្វើការបង្ហាញសេចក្ដីថ្លែងការណ៍ជាផ្លូវការអំពី មូលហេតុពិតនៅពីក្រោយនៃការផ្អាកសេវាអ៊ីនធឺណិតទ្រង់ទ្រាយធំបែបនេះនោះទេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia