ក្រសួងអប់រំថៃ បានប្រកាសហាមប្រាមជាផ្លូវការនូវការប្រើប្រាស់បារីអេឡិចត្រូនិច (vaping) នៅក្នុងសាលារៀនទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់ The Nations Thailand កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោក Karom Polpornklang បានលើកឡើងថា «ក្រសួងបានទទួលស្គាល់នូវនិន្នាការមួយគឺ យុវជនកាន់តែច្រើនបានប្រើប្រាស់ vaping (បារីអេឡិចត្រូនិច) ព្រោះតែការពាណិជ្ជកម្មតាមអ៊ីនធឺណិតជាពិសេសផ្តោតលើយុវជន និងភាពងាយស្រួលប្រើប្រាស់របស់វា»។
យ៉ាងណាមិញ ក្រសួងអប់រំថៃ បានប្រកាសហាមប្រាម ឈប់ឱ្យសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ នៅក្នុងសាលារៀន ប្រើប្រាស់បារីអេឡិចត្រូនិចតទៅទៀត ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនូវប្រជាប្រិយភាពនៃការជក់បារីក្នុងចំនោមយុវជន៕