បើទោះបី “ប័ណ្ណសេវាសុខភាពសង្គម” ឬ “ប័ណ្ណ បសស” បានផ្តល់នូវសេវាសុខាភិបាលដោយឥតគិតថ្លៃសម្រាប់បុគ្គលមានកម្រិតជីវភាពក្រោមស្តង់ដារក៏ពិតមែន ប៉ុន្តែក៏មានករណីព្យាបាលខ្លះពុំអាចប្រើប្រាស់បានឡើយ។ ខាងក្រោមនេះគឺជា ជំងឺទាំង ១៣ ប្រភេទ ដែលមិនអាចប្រើសិទ្ធិ “ប័ណ្ណ បសស” ព្យាបាលបាន៖
• ការថែទាំធ្មេញ (ការសំអាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ)
• ការផ្សាំឬប្តូរសរីរាង្គផ្សេងៗ
• សេវាបង្កកំណើតដោយសិប្បនិម្មិត
• ការព្យាបាលដោយខ្លួនឯង
• ការព្យាបាលឬការវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ
• ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែ
• ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន
• ការព្យាបាលអសមត្ថភាពផ្តល់កំណើត
• ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត
• ការវះកាត់បេះដូង និងសសៃឈាមបេះដូង
• ការលាងឈាម
• ការពិនិត្យសុខភាពទូទៅ។
ប្រសិនបើក្នុងករណីសង្រ្គោះបន្ទាន់សេវាខាងលើត្រូវផ្តល់ជូន។
គួរជម្រាបផងដែរថា បងប្អូនដែលមាន “ប័ណ្ណ បសស” គួរតែយល់ឲ្យច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន មុននឹងប្រើសេវាក្នុងមន្ទីរពេទ្យ ដើម្បីចៀសវាងការយល់ច្រឡំ ឬការទាមទារទឹកប្រាក់ក្រៅផ្លូវការ៕