សូម្បីតែថៃក៏បិទ! ប្រទេសធំៗ៥ ហាមប្រជាជនខ្លួនមិនឱ្យប្រើ Telegram ដាច់ខាត ព្រោះមូលហេតុទាំងនេះ
SOKLY - កូនផ្កាឈូក
MAY 5 2025
ឌីជីថល
18.7 K views
2 mins read

បើទោះបី Telegram បានកើនឡើងចំនួនអ្នកប្រើប្រាស់ដល់ ១០០០លាននាក់ ជុំវិញពិភពលោកក្តី ក៏មានប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យប្រជាជនខ្លួនប្រើប្រាស់វេទិកាទំនាក់ទំនងនេះផងដែរ។ ខាងក្រោមគឺជាប្រទេសធំៗ៥ ហាមឃាតមិនឱ្យប្រើ Telegram៖

១-ប្រទេសចិន៖ វាមិនខុសពីកម្មវិធីមួយចំនួនរបស់អាមេរិកឡើយ Telegram ត្រូវបានបិទនៅក្នុងប្រទេសចិនតាំងពីឆ្នាំ២០១៥ បន្ទាប់ពីការវាយប្រហារតាមអនឡាញដ៏ធំ ហើយការហាមឃាត់កម្មវិធីនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលចិនអះអាង​ថា ជាការគ្រប់គ្រងទៅលើលំហូរព័ត៌មាន និងមាតិកាក្លែងក្លាយ។

២-ប្រទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់បានហាមប្រាម Telegram ក្នុងឆ្នាំ២០១៨ ដោយសារការព្រួយបារម្ភអំពីសន្តិសុខជាតិ។ អាជ្ញាធរ​បាន​អះអាង​ថា កម្មវិធី​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រៀបចំ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​ផ្សព្វផ្សាយ​សារ​ប្រឆាំង​នឹង​របប​នេះ។

៣-ប្រទេសថៃ៖ ត្រូវបានហាមឃាត់ក្នុងឆ្នាំ២០២០ បន្ទាប់ពីវាត្រូវបានគេប្រើដើម្បីសម្របសម្រួលការតវ៉ាដ៏ធំប្រឆាំងនឹងរបបរាជានិយម និងរដ្ឋាភិបាល។

៤-ប្រទេសប៉ាគីស្ថាន៖ ត្រូវបានបិទជាផ្លូវការក្នុងឆ្នាំ 2017  ព្រោះរដ្ឋាភិបាលព្រួយបារម្ភទៅលើបញ្ហាសុវត្ថិភាព និងមាតិកាដែលមិនអាចគ្រប់គ្រងបាន។

៥-ប្រទេសសូម៉ាលី៖ ត្រូវបានហាមឃាត់ក្នុងខែសីហា ឆ្នាំ 2023 ដោយសារតែការរីករាលដាលនៃមាតិកាមិនច្បាស់លាស់ និងព័ត៌មានមិនពិត។

យ៉ាងណាមិញ ក្រៅពីប្រទេសធំៗទាំង៥ខាងលើ ក៏នៅមានប្រទេសមួយចំនួនទៀតដែលធ្លាប់ហាមឃាត់ និងដាក់លក្ខខណ្ឌយ៉ាងតឹងរឹងបំផុតដល់ការប្រើប្រាស់វេទិកា Telegram ក្នុងប្រទេសរបស់ខ្លួនដូចជា ឥណ្ឌូនេស៊ី, ឥណ្ឌា, អាឡឺម៉ង់, ប្រទេសរុស្ស៊ី, ន័រវែស, បេឡារុស្ស, តួកគី, និងអារ៉ាប់រួម ជាដើម។

បើទោះបីជា Telegram ត្រូវបានបង្កើតនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែបច្ចុប្បន្ន Telegram មានការិយាល័យកណ្ដាលនៅប្រទេសជាច្រើន។ ដោយសារតែ បញ្ហាសន្តិសុខ និងសិទ្ធិក្នុងការបញ្ចេញមតិនៅរុស្ស៊ី ទើប Telegram អះអាងថាខ្លួនមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋណាមួយទេ។

សូមជម្រាបផងដែរថា នៅស្រុកខ្មែរយើងក៏មាន កម្មវិធីទំនាក់ទំនង CoolApp ដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានមុខងារជាច្រើន ងាយស្រួលសម្រាប់ការធ្វើទំនាក់ទំនងមិនថាក្នុងការងារ ឬការប្រើប្រាស់ប្រចាំថ្ងៃឡើយ។ លោកអ្នកអាចទាញយក CoolApp ទាំងតាម iOS និង Android៕

Img 9576

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia