ត្រៀមខ្លួន! អ្នកជំនាញ ប្រាប់ចំៗក្រុមមនុស្ស១ប្រភេទនេះ AI ងាយជំនួសការងា.របំផុត
SOKLY - កូនផ្កាឈូក
MARCH 10 2025
នវានុវត្តន៍
244 views
1 min read

អ្នកជំនាញផ្នែក AI (បញ្ញាសិប្បនិម្មិត) លោក Andrew Ng បាននិយាយថា AI នឹងជំនួសការងារស្ទើរតែទាំងស្រុង ក្នុងក្រុមមនុស្សដែលមិនចេះប្រើប្រាស់វា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider ចុះនាខែកក្កដា ឆ្នាំ២០២៤។

លោក Andrew Ng ស្ថាបនិក Google Brain និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Stanford បានបង្ហាញអំពីរបៀបដែល AI នឹងផ្លាស់ប្តូរទីផ្សារការងារ។ លោកបានថ្លែងក្នុងសុន្ទរកថាមួយ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Chulalongkorn នៅទីក្រុងបាងកក ប្រទេសថៃ យ៉ាងដូច្នេះថា៖ «សម្រាប់ការងារភាគច្រើន ប្រសិនបើ ២០-៣០% ដំណើរការដោយស្វ័យប្រវត្តិ នោះមានន័យថាការងារនៅតែមានសម្រាប់មនុស្សដដែល។ AI នឹងមិនជំនួសមនុស្សទេ ប៉ុន្តែមនុស្សដែលចេះប្រើ AI នឹងជំនួសមនុស្សដែលមិនចេះប្រើ AI»

អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ស្វ័យប្រវត្តិកម្មគ្រាន់តែជួយក្រុមហ៊ុនស្វែងរកឱកាសថ្មីៗសម្រាប់ការច្នៃប្រឌិតប៉ុណ្ណោះ។ នៅពេលដែលក្រុមហ៊ុននានារកឃើញថា ពួកគេអាចធ្វើកិច្ចការដែលមានតម្លៃថោកជាង ១,០០០ង តាមរយៈការប្រើបច្ចេកវិទ្យាដូចជា AI នោះពួកគេទំនងជានឹងវិនិយោគក្នុងប្រតិបត្តិការលើកិច្ចការនោះ ១០,០០០ដង ដោយមិនសន្សំសំចៃលើការចំណាយឡើយ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia