មហាសេដ្ឋី Mark Zuckerberg៖ Facebook លែងជាកន្លែងតភ្ជាប់គ្រួសារហើយ តែក្លាយជាកន្លែងធ្វើរឿងធំ២នេះវិញ
SOKLY - កូនផ្កាឈូក
MAY 6 2025
ឌីជីថល
2.9 K views
1 min read

បណ្ដាញសង្គម Facebook ដែលកំពុងទទួលបានការពេញនិយមពីសំណាក់ប្រជាជនខ្មែរ និងបណ្ដាប្រទេសជាច្រើនទៀតជុំវិញពិភពលោក ដើមឡើយត្រូវបានមនុស្សជ្រើសរើសប្រើប្រាស់វា ដើម្បីធ្វើទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ ឬការបង្កើតចំណងមិត្តភាពជាដើម។

ដោយឡែកកាលពីពេលថ្មីៗនេះ មហាសេដ្ឋី Mark Zuckerberg បានលើកឡើងថា Facebook មិនមានតួនាទីដូចពីមុនទៀតឡើយ ពោលគឺពេលនេះវាបានក្លាយទៅជាវេទិកាដែលផ្អែកលើ Algorithm និងប្រធានបទកំពុងពេញនិយមជាចម្បង។

គួរជម្រាបផងដែរថា របៀបដែល Facebook សព្វថ្ងៃដំណើរការគឺ ទី១៖ការរុញនូវមាតិកាណាដែលលោកអ្នកកំពុងចាប់អារម្មណ៍ ឬជាចំណូលចិត្តរបស់អ្នក។ ឧទាហរណ៍ថាអ្នកចូលចិត្តមើលឡាន វានឹងរុញមាតិកាដែលទាក់ទងនឹងឡានឱ្យអ្នកឃើញថ្មីៗជាបន្តបន្ទាប់ មិនថាតាមផុសជារូបភាព វីដេអូ ឬវីដេអូខ្លីជាដើម។ ទី២៖ រុញនូវព័ត៌មានថ្មីៗ Trending ដែលកំពុងមានអ្នកចាប់អារម្មណ៍ច្រើន ក្នុងគោលបំណងធំតែ១គឺ ឱ្យអ្នកចំណាយពេលលើ Facebook ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia