សព្វថ្ងៃនេះតើលោកអ្នកមានដែលប្រើសៀវភៅ ឬប្រើ App កត់ត្រា តាមដានការចំណាយប្រចាំថ្ងៃដែរឬទេ? ក្នុងចន្លោះមួយខែតើលោកអ្នកមានដឹងទេថា ការចំណាយផ្សេងៗសរុបចូលគ្នាអស់ខ្ទង់ប៉ុន្មានដែរ?
បើតាមទិន្នន័យពី CEIC Data នៅឆ្នាំ 2021 ចំណាយប្រចាំឆ្នាំជាមធ្យមក្នុងមួយបុគ្គល (per capita) នៅកម្ពុជាគឺប្រហែល $1,253។ នេះមានន័យថា ចំណាយប្រចាំខែជាមធ្យមស្មើនឹង $104.4 និងប្រចាំថ្ងៃប្រហែល $3.48។
ដើម្បីតាមដានការចំណាយ ក្រៅពីកត់ត្រាលើសៀវភៅ លោកអ្នកក៏អាចជ្រើសរើសប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃមួយចំនួនដែលបង្កើតឡើងដោយកូនខ្មែរ សម្រាប់ជួយតាមដានចំណូលចំណាយយ៉ាងមានប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់ខ្លាំងមានដូចជា Jamnay, My Money Tracker( បញ្ជីលុយខ្ញុំ), Kotluy និង Kotrariel ជាដើម។ កម្មវិធីទាំងអស់អាចទាញយកបាន មិនថាលើ iOS ឬ Android ឡើយ។