កុំចេះតែល្មើ.ស! កំហុសសាមញ្ញៗ៥នេះ ប៉ូលិសចរាចរណ៍អាចដកបណ្ណបើកបរអ្នកទុកបាន
SOKLY - កូនផ្កាឈូក
MARCH 25 2025
យានយន្ត
318 views
1 min read

ការយល់ដឹងនូវច្បាប់ចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើដំណើរតាមដងផ្លូវប្រចាំថ្ងៃ ខណៈខាងក្រោមនេះគឺជាកំហុសសាមញ្ញទាំង៥ ដែលអ្នកបើកបរតែងមើលរំលងហើយធ្វើខុសច្បាប់ដោយមិនដឹងខ្លួន។

យោងតាមមាត្រា៦២ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានចែងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមានសិទ្ធិដកបណ្ណបើកបរព្យួរទុក ក្នុងរយៈពេលមិនលើសពី 7ថ្ងៃ និងដកពិន្ទុដូចមានចែងក្នុងមាត្រា ៤៣នៃច្បាប់នេះ ចំពោះបទល្មើសណាមួយដូចខាងក្រោម៖

១- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។

២- បើកបរដោយល្បឿនលើសចាប់ពី 40គីឡូម៉ែក្នុងមួយម៉ោង ឡើងទៅពីល្បឿនដែលបានកំណត់ក្នុងច្បាប់នេះ។

៣- មិនគោរពសិទ្ធិអាទិភាព។

៤- មិនគោរពស្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែតៗ។

៥- បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។

គួរជម្រាបផងដែរថា ក្នុងមាត្រានៃច្បាប់ខាងលើនេះក៏បាន ចែងបញ្ជាក់ដែរថា មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតបណ្ណបើកបរ និងឯកសារផ្សេងៗរបស់យានយន្តក្នុងករណីពុំមានចែងក្នុងច្បាប់នេះឡើយ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia