ស្ងាត់ៗ! ភាគហ៊ុន Tesla ដាំក្បាលចុះ ៩សប្តាហ៍ជាប់គ្នា ខណៈក្រុមហ៊ុនរថយន្តអគ្គិសនីចិន១នេះ កំពុងឡើងកូដខ្លាំង
SOKLY - កូនផ្កាឈូក
MARCH 26 2025
យានយន្ត
222 views
1 min read

ក្នុងរយៈពេល៩សប្ដាហ៍ចុងក្រោយជាប់គ្នា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះដល់ទៅខ្ទង់ ៥៣% នេះបើយោងតាមការចុះផ្សាយរបស់ Business Insider។

ថ្មីៗនេះក៏មានដំណឹងលេចឮថា បញ្ហារបស់ក្រុមហ៊ុន Tesla កើតមានឡើងក្រោយពេលដែលនាយកប្រតិបត្តិ លោក Elon Musk ឈានជើងប្រឡូកក្នុងជួរនយោបាយ។ ប៉ុន្តែប្រភពពី The Guardian បានឱ្យដឹងថា មូលហេតុនៅពីក្រោយការធ្លាក់ចុះនៃភាគហ៊ុន របស់ក្រុមហ៊ុន Tesla គឺបណ្ដាលមកពីការលក់ធ្លាក់ចុះប្រមាណជិត 45% នៅទូទាំងទ្វីបអឺរ៉ុប ដូចជា អង់គ្លេស ន័រវេស និង ស្វីស ជាដើម ដែលជាទីផ្សារធំបំផុតរបស់ឡានអគ្គិសនី Tesla។

បន្ថែមពីនេះ ឡានអគ្គិសនីលំដាប់កំពូលរបស់សហរដ្ឋអាមេរិកមួយនេះ ក៏ទទួលរងការវាយប្រហារទីផ្សារពីសំណាក់ដៃគូប្រកួតប្រជែងជាច្រើន ជាពិសេសគឺ BYD។ BYD ជាក្រុមហ៊ុនផលិតរថយន្តនៅលើទឹកដីប្រទេសចិន ដែលមានភាពច្នៃប្រឌិត គួបផ្សំជាមួយនឹងការលក់ក្នុងតម្លៃពិសេស បត់បែនតាមតម្រូវការរបស់អ្នកប្រើប្រាស់ ជាហេតុនាំឱ្យ ម៉ូដែលរថយន្តអគ្គិសនីសុទ្ធ ឬ Hybrid ដែលចេញពី BYD ទាក់ចិត្តអតិថិជន នាំទៅរកការលក់កើនឡើង វ៉ាផ្ដាច់ Tesla ក្លាយជាកំពូលឡានអគ្គិសនី នៅលើពិភពលោក។

គួរជម្រាបផងដែរថា បន្ទាប់ពី BYD ប្រកាសនូវបច្ចេកវិទ្យាសាកថ្ម ដ៏ថ្មីស្រឡាង ដែលចំណាយពេលត្រឹមតែ ៥នាទីអាចសាកឡាន១គ្រឿងពេញ បានធ្វើឱ្យទីផ្សាររបស់ក្រុមហ៊ុនឡានខ្នាតយក្សមួយនេះ កន្ត្រាក់ហក់ឡើងជាខ្លាំង ដែលតួលេខចុងក្រោយត្រូវបានបង្ហាញឱ្យឃើញថា ប្រាក់ចំណូលរបស់ BYD បានកើនឡើងប្រមាណ 29%៕

Img 8888

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia