លេងធម៌ក្តៅ! អឺរ៉ុបពិន័យបណ្តាញសង្គម TikTok ឲ្យបង់ប្រាក់ជិត ៦០០លានដុ.ល្លារ ក្រោយធ្វើរឿងធំ១នេះ
SOKLY - កូនផ្កាឈូក
MAY 5 2025
ឌីជីថល
450 views
1 min read

យោងតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Reuters បានឱ្យដឹងថា TikTok ត្រូវបានពិន័យជាទឹកប្រាក់ប្រមាណ 530លានអឺរ៉ូ (ខ្ទង់ 600លានដុល្លារ)ដោយនិយតករឯកជនភាពអឺរ៉ុប កាលពីថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។ 

មូលហេតុធំចម្បងនៃការដាក់ពិន័យដ៏ច្រើនសម្បើមខាងលើនេះ គឺដោយសារតែ និយ័តករឯកជនភាពអឺរ៉ុប មានការព្រួញបារម្ភជុំវិញបញ្ហាសុវត្ថិភាពព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok នៅអឺរ៉ុប ក្រោយពេលដែលក្រុមហ៊ុនមេ ByteDance របស់ TikTok មិនព្រមសហការជាមួយនឹងអាជ្ញាធរចិនក្នុងការផ្ដល់នូវទិន្នន័យអ្នកប្រើប្រាស់អឺរ៉ុប ដើម្បីប្រឆាំងចារកម្ម។

ស្នងការការពារទិន្នន័យរបស់អៀរឡង់ (DPC) បានលើកឡើងថា TikTok ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន ByteDance នៅប្រទេសចិន បានបរាជ័យក្នុងការបង្ហាញថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អឺរ៉ុប ប្រកដជាមានសុវត្ថិភាព ឬអាចទទួលបានការការពារកម្រិតខ្ពស់ដែលផ្តល់អោយនៅក្រោមច្បាប់របស់ អឺរ៉ុប។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ TikTok បានប្រកាសថា ខ្លួនបានជំទាស់យ៉ាងខ្លាំងចំពោះការរកឃើញនេះ ថែមទាំងបញ្ជាក់ទៀតថា ខ្លួនបានប្រើប្រាស់ក្របខ័ណ្ឌច្បាប់ផ្ទាល់របស់សហភាពអឺរ៉ុប ជាពិសេសអ្វីដែលគេហៅថា ឃ្លាកិច្ចសន្យាស្តង់ដារ ដើម្បីផ្តល់សិទ្ធិចូលប្រើប្រាស់ពីចម្ងាយដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងមានកម្រិត។ លើសពីនេះ TikTok បញ្ជាក់ច្បាស់ៗថា ខ្លួនមិនដែលបានទទួលសំណើរសុំទិន្នន័យអ្នកប្រើប្រាស់ EU ពីអាជ្ញាធរចិនទេ ហើយក៏មិនដែលផ្តល់ទិន្នន័យដល់ពួកគេដែរ។ ទន្ទឹមនឹងនោះ TikTok ក៏គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​ដែលភាគីខាងអឺរ៉ុបដាក់មក។

គួរជម្រាបផងដែរថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនបណ្ដាញសង្គម TikTok ត្រូវបានស្នងការការពារទិន្នន័យរបស់អៀរឡង់ (DPC) ស្ដីបន្ទោស និងដាក់ពិន័យ ដែលលើកទី១គឺកាលពីឆ្នាំ ២០២៣ ត្រូវបានពិន័យជាប្រាក់ចំនួន 345 លានអឺរ៉ូ ដោយសារការបំពានច្បាប់ឯកជនភាពទាក់ទងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់កុមារនៅក្នុងសហភាពអឺរ៉ុប៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia