អត់ដល់១០$ទេ! នេះជា ត.ម្លៃសំបុត្រឡានអគ្គិសនីថ្មី របស់វីរៈប៊ុនថាំ ទៅខេត្តក្រុង៥នេះ សាកជិះឥឡូវបាន
SOKLY - កូនផ្កាឈូក
MARCH 5 2025
នវានុវត្តន៍
413 views
2 mins read

ថ្មីៗនេះក្រុមហ៊ុនដឹកអ្នកដំណើរ Virak Buntham Express បានប្រកាសនូវដំណឹងដ៏ថ្មីស្រឡាងមួយ ទាក់ទងនឹងការ យកឡានអគ្គិសនីមកដឹកអ្នកដំណើរទៅតាមបណ្ដាខេត្ត។ បើក្រឡេកមកមើលតម្លៃសំបុត្រវិញគឺពិតជារឹតតែគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះជួយសន្សំសំចៃអ្នកដំណើរបានកាន់តែច្រើនជាងមុន។

បន្ថែមពីនេះ ស្ថាបនិករបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ បានប្រាប់មកកាន់ក្រុមការងារ Technology Cambodia ដោយផ្ទាល់ថា «បងប្អូនអតិថិជនទាំងអស់នឹងចំណេញជាងមុនដល់ទៅខ្ទង់ 30% ទៅលើតម្លៃសំបុត្រឡានសម្រាប់ការធ្វើដំណើរ បើសិនជាបានជ្រើសរើសជិះឡានអគ្គិសនី»

អ្នកឧកញ៉ាក៏បានបញ្ជាក់បន្ថែមទៀតថា សំបុត្រឡានអគ្គិសនី មានតម្លៃត្រឹមចន្លោះ 8$ ទៅ 10$ ប៉ុណ្ណោះ។ ដោយយោងតាមការលើកឡើងរបស់អ្នកឧកញ៉ាផ្ទាល់ ព្រមទាំងការត្រួតពិនិត្យបន្ថែមនៅក្នុង App (VET Express) បានឱ្យដឹងថា ទិសដៅដែលលោកអ្នកអាចជិះឡានអគ្គិសនីបាន មានដូចជា៖ ភ្នំពេញ បាត់ដំបង សៀមរាប ពោធិ៍សាត់ និងកំពង់ធំ។

Photo 6215234113502298377 Y

ដើម្បីស្វែងរកសំទិញសំបុត្រឡានអគ្គសនីបាន លោកអ្នកគ្រាន់តែចូលទៅកាន់ App VET Express ->បន្ទាប់មកចុចលើសំបុត្រឡាន វីរៈ ប៊ុនថាំ -> បន្ទាប់មកបំពេញទិសដៅពី -> បន្ទាប់មកបំពេញទិសដៅទៅ -> បន្ទាប់មកបំពេញថ្ងៃខែចេញដំណើរ -> បន្ទាប់មកចុចស្វែងរក -> បន្ទាប់មកស្វែងរកឡានដែលមានឈ្មោះថា (Budget Van)Budget Van គឺជាឡានអគ្គិសនី។ ក្រៅពីទិញតាម App លោកអ្នកក៏អាចទាក់ទងទៅកាន់ក្រុមការងាររបស់ វីរៈ ប៊ុនថាំ ឬទៅទិញដោយផ្ទាក់ក៏បានដែរ។

គួរជម្រាបផងដែរថា បន្ទាប់ពីប្រកាសដាក់ដំណើរការ រថយន្តអគ្គិសនី អ្នកឧកញ៉ា សួរ វីរៈ ក៏បានប្រកាសរៀបចំដាក់ស្ថានីយ៍សាកថ្មឡានអគ្គិសនី នៅតាមផ្លូវជាតិទៅតាមបណ្តាខេត្តឆ្ងាយៗផងដែរ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ គ្រោងដាក់កន្លែងសាកថ្មមុនគេនៅខេត្ត-ក្រុងចំនួន៥រួមមាន៖ ភ្នំពេញ ពោធិសាត់ បាត់ដំបង សៀមរាបនិងខេត្តកំពង់ធំ៕

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia